វ៉ាក់សាំងប្រឆាំងជំងឺបេស្តជ្រូកអាហ្វ្រិក ដែលអ្នកវិទ្យាសាស្ត្រកំពុងតេស្តក្នុងប្រទេសវៀតណាម បង្ហាញលទ្ធផលល្អ និងជិតទទួលបានការអនុម័តជាផ្លូវការហើយ។ នេះអាចជារបកគំហើញ ដ៏វិសេសវិសាលមួយ សម្រាប់ការប្រឆាំងជំងឺកាចសាហាវនេះ ដែលឆ្លងពីសត្វជ្រូកមកកាន់មនុស្ស។
ជាច្រើនឆ្នាំមកហើយ ជំងឺបេស្តជ្រូកនេះ បានប៉ះពាល់ដល់ទីផ្សារសាច់ជ្រូកសកល ដែលមានតម្លៃដល់ទៅ ២៥០ពាន់លាន ដុល្លារអាមេរិក។ ករណីធ្ងន់ធ្ងរបំផុត គឺនៅចន្លោះឆ្នាំ ២០១៨ និង ២០១៩ សត្វជ្រូកចំនួនពាក់កណ្ដាល នៃចំនួនជ្រូកសរុបក្នុងប្រទេសចិនបានងាប់។ ប្រទេសចិន គឺជាអ្នកផ្គត់ផ្គង់សាច់ជ្រូកធំជាងគេ ហើយផលប៉ះពាល់នេះ បានបង្កឱ្យទីផ្សារសាច់ជ្រូកក្នុងប្រទេសចិន បាត់បង់ជាង ១០០ពាន់លានដុល្លារអាមេរិក។
ជាងជាច្រើនទសវត្សមកនេះ ឃើញថាមានវ៉ាក់សាំងជាច្រើនបង្កើតឡើង និងបរាជ័យ ព្រោះតែវីរុសនេះមានភាពស្មុគស្មាញ។ ប៉ុន្តែវ៉ាក់សាំងពីរប្រភេទ របស់ក្រុមហ៊ុនវៀតណាម និងមានការសហការពីអ្នកវិទ្យាសាស្ត្រអាមេរិក បានបង្ហាញនូវលទ្ធផលល្អ នៅក្នុងការសាកល្បង។
វ៉ាក់សាំងទាំងពីរប្រភេទ បានទទួលការអនុម័តរួចមកហើយ សម្រាប់ការដាក់លក់ក្នុងប្រទេសវៀតណាម។ ជំហានបន្ទាប់គឺ ការអនុម័តលើការចែកចាយថ្នាក់ជាតិ ហើយអាចនឹងមានការចាប់អារម្មណ៍ ទិញពីអន្តរជាតិ ក្នុងនោះមានសហរដ្ឋអាមេរិកផងដែរ៕
ប្រភព៖ CNN https://edition.cnn.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង