សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា បានសម្រេចផ្ដល់វ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស ទៅកាន់ប្រភេទភូមា ដើម្បីប្រឆាំងជំងឺកូវីដ១៩។
វ៉ាក់សាំង រួមជាមួយនឹងសឺរ៉ាំងចំនួន ១លាន សម្រាប់ការចាក់វ៉ាក់សាំងជូនពលរដ្ឋភូមា នឹងដឹកទៅកាន់ប្រទេសភូមា នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។ នេះបើយោងតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិកាក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា ប្រទេសភូមាជាប្រទេសមួយ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ប្រទេស ដែលមានចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងអត្រាខ្ពស់ ស្ថិតនៅលេខរៀងទី៧ ក្នុងចំណោម១០ប្រទេស។ បន្ថែមពីលើនេះទៀត ប្រទេសភូមា មិនមែនជាប្រទេសសមាជិកអាស៊ានតែមួយនោះទេ ដែលកម្ពុជាបានផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩។ កម្ពុជាក៏បានឧបត្ថម្ភ ទៅដល់ប្រទេសសមាជិកអាស៊ានផ្សេងទៀតផងដែរ រួមមាន ប្រទេសឡាវ វៀតណាម និងទីម័រខាងកើត។ ការផ្ដល់ជំនួយវ៉ាក់សាំង ទៅប្រទេសភូមា លើកនេះ គឺជាជំនួយវ៉ាក់សាំងលើកទី៣ហើយ សម្រាប់ភូមា៕
ប្រភព៖ Khmer Times https://www.khmertimeskh.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង