តើអ្នកដឹងទេ? ជំងឺមហារីក មិនមែនគំរាមកំហែងតែលើមនុស្សចាស់ ឬមនុស្សពេញវ័យមួយប៉ុណ្ណោះទេ កុមារក៏អាចជាជនរងគ្រោះនៃជំងឺមហារីកផងដែរ។ មានន័យថា ក្រោយចាប់កំណើត រហូតដល់ធំដឹងក្ដី កុមារអាចប្រឈមនឹងជំងឺមហារីកប្រភេទមួយចំនួន។
ជារៀងរាល់ឆ្នាំ អង្គការសុខភាពពិភពលោក ប៉ាន់ស្មានថា កុមារ និងក្មេងជំទង់ (អាយុក្រោម ១ឆ្នាំ ដល់ ១៩ឆ្នាំ) ប្រឈមនឹងការកើតជំងឺមហារីក ដល់ទៅ ៤០ម៉ឺននាក់។ ក្នុងប្រទេសសេដ្ឋកិច្ចខ្ពស់ ៨០% នៃកុមារ ដែលមានជំងឺមហារីក អាចព្យាបាលបានជាសះស្បើយ ខណៈពេលដែលក្នុងប្រទេសសេដ្ឋកិច្ចទាប ឬកណ្ដាល មានកុមារត្រឹមតែ ៣០% ប៉ុណ្ណោះ ដែលអាចព្យាបាលជាពីជំងឺមហារីក។ នោះមានន័យថា បើមិនព្យាបាល ឬព្យាបាលមិនទាន់នោះទេ កុមារអាចបាត់បង់ជីវិត ហើយការព្យាបាលជំងឺមហារីក ក៏មិនធានាថា ងាយស្រួលនោះដែរ។
ពេទ្យយើង សូមណែនាំប្រភេទជំងឺមហារីក ដែលកើតមានច្រើនលើកុមារ ព្រមទាំងរោគសញ្ញាជំងឺមហារីកប្រភេទទាំងនេះ។
មូលហេតុបង្កជំងឺមហារីក (លើមនុស្សគ្រប់វ័យ)៖
១. កត្តាហ្សែន ដែលបង្កឱ្យប្រែប្រួលកោសិកាមិនប្រក្រតី និងនាំឱ្យដុះដុំសាច់ បង្កជាមហារីក
២. មានជំងឺឆ្លង (ជំងឺអេដស៍ មេរោគ Epstein-Barr ជំងឺគ្រុនចាញ់ ជំងឺរបេង និងមេរោគ HPV)
ប្រភេទជំងឺមហារីក ដែលកើតមានលើកុមារ៖
១. មហារីកគ្រាប់ឈាម
ជំងឺមហារីកគ្រាប់ឈាម អាចកើតមានលើកុមារ ២៨% ធៀបនឹងប្រភេទជំងឺទាំងអស់ ដែលកើតមានលើកុមារ។
រោគសញ្ញាជំងឺមហារីកគ្រាប់ឈាម មានដូចជា៖
២. មហារីកដុំសាច់ខួរក្បាល និងខួរឆ្អឹងខ្នង
ក្នុងចំណោមប្រភេទមហារីកទាំងអស់ កុមារកើតជំងឺដុំសាច់ខួរក្បាល និងខួរឆ្អឹងខ្នង ២៦%។
រោគសញ្ញាជំងឺមហារីកខួរក្បាល និងខួរឆ្អឹងខ្នង៖
៣. មហារីក Neuroblastoma
វាកើតឡើង ក្នុងកោសិកាខ្ចីរបស់ទារក និងកុមារ ហើយកុមារអាយុក្រោម ១០ឆ្នាំ ប្រឈមខ្ពស់នឹងមហារីកប្រភេទនេះ។ ៦% នៃមហារីកទាំងអស់របស់កុមារ គឺជំងឺមហារីក Neuroblastoma។
រោគសញ្ញា មានដូចជា៖
៤. មហារីកក្រលៀន
ជំងឺមហារីកក្រលៀនលើកុមារ ច្រើនកើតមានលើកុមារអាយុ ៣ ទៅ ៤ឆ្នាំ។ ជំងឺនេះ កើតមាន ៥% នៃមហារីកទាំងអស់ លើកុមារ។
រោគសញ្ញាជំងឺមហារីកក្រលៀន៖
៥. មហារីកកូនកណ្ដុរ
ជំងឺមហារីកកូនកណ្ដុរ មានពីរប្រភេទគឺ ប្រភេទ Hodgkin និង Non-Hodgkin។ មហារីកូនកណ្ដុរ ប្រភេទ Hodgkin កើតមាន ៣% ខណៈពេលដែល Non-Hodgkin កើតមាន ៥% ក្នុងចំណោមមហារីកទាំងអស់លើកុមារ។
រោគសញ្ញាជំងឺមហារីកកូនកណ្ដុរ៖
៦. មហារីកភ្នែក
កុមារ អាចកើតមានជំងឺមហារីកភ្នែក ២% នៃជំងឺមហារីកទាំងអស់។ កុមារដែលប្រឈមខ្ពស់គឺ កុមារ ដែលមានអាយុចាប់ពី ២ឆ្នាំ ដល់ ៥ឆ្នាំ។
រោគសញ្ញាជំងឺមហារីកភ្នែក៖
៧. មហារីកឆ្អឹង
ជំងឺមហារីកឆ្អឹង កើតមានច្រើនលើកុមារ ដែលបានរីកលូតលាស់ធំដឹងក្ដី ឬឈានចូលយុវវ័យ ហើយវាកើតមាន ៣% នៃជំងឺមហារីកទាំងអស់លើកុមារ។
រោគសញ្ញាជំងឺមហារីកឆ្អឹង៖
ប្រភព៖ WHO https://www.who.int/ & American Cancer Society https://www.cancer.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង