តើលោកអ្នកស្គាល់ដែរ ឬទេ រោគសញ្ញា ឬជំងឺចម្លែកៗ? រោគសញ្ញាសាកសពដើរ ឬ Walking Corpse Syndrome ជារោគសញ្ញាចម្លែកមួយ ដែលអ្នកជំងឺមានអារម្មណ៍ ដូចជា ខ្លួនឯងជាសាកសព ឬបាត់បង់អវៈយវៈណាមួយនៃរាងកាយ។
រោគសញ្ញាសាកសពដើរ មានឈ្មោះជាភាសាអង់គ្លេសថា Cotard’s Syndrome ឬ Walking Corpse Syndrome ឬក៏ Cotard’s Delution។ រោគសញ្ញានេះ ជារោគសញ្ញាកម្រ ដែលកើតមានទូទាំងសកល តែប្រមាណ ២០០ករណីប៉ុណ្ណោះ។ មនុស្ស ដែលមានរោគសញ្ញានេះ តែងជឿថា ផ្នែកនៃដងខ្លួន បានងាប់លែងដំណើរការទៅហើយ ឬខ្លួនឯងគ្មានសរីរាង្គទាំងនោះតែម្ដង។
រោគសញ្ញា៖
១. ខ្វះការធ្វើទំនាក់ទំនងសង្គមខ្លាំង
២. លែងឈប់និយាយស្ដីតែម្ដង
៣. លឺសម្លេងចេញពីក្នុងចិត្ត ប្រាប់ខ្លួនឯងថា ខ្លួនបានបាត់បង់ជីវិតទៅហើយ ឬកំពុងបាត់បង់ជីវិត
៤. បដិសេធមិនញ៉ាំអី (ព្រោះគិតថាខ្លួនស្លាប់ នោះគ្មានន័យអីក្នុងការញ៉ាំអាហារ)
៥. គិតថាខ្លួនធុំក្លិនស្អុយរលួយ
៦. ចង់រស់នៅជាមួយសាកសព ឬមនុស្សដែលបានបាត់បង់ជីវិតទៅ
មូលហេតុបង្ក៖
១. ជំងឺវង្វេង
២. ជំងឺឆ្លងមេរោគក្នុងខួរក្បាល
៣. វិកលចរិក
៤. ឈឺក្បាលប្រកាំង
៥. ជំងឺក្រិនប្រព័ន្ធសរសៃប្រសាទច្រើនកន្លែង
៦. ជំងឺផាគឃីនសុន
៧. ជំងឺស្ត្រូក ឬជំងឺដាច់សរសៃឈាមខួរក្បាល
៨. ការហូរឈាមក្រៅខួរក្បាល បង្កដោយរបួសខួរក្បាលធ្ងន់ធ្ងរ
ក្រុមមនុស្សប្រឈម៖
១. មានជំងឺបាក់ទឹកចិត្ត
២. មានជំងឺថប់បារម្ភ
៣. មានជំងឺវិកលចរិក
៤. ប្រើសារជាតិញៀន
៥. មានជំងឺដាច់សរសៃឈាមខួរក្បាល
៦. មានដុំសាច់ក្នុងខួរក្បាល
៧. មានឈាមកក
៨. មានរបួសខួរក្បាល
វិធីព្យាបាល៖
១. ព្យាបាលបញ្ហាទាំងឡាយណា ដែលបង្ករោគសញ្ញា
២. ប្រើប្រាស់ថ្នាំវេជ្ជសាស្ត្រ៖ ថ្នាំព្យាបាលជំងឺវិកលចរិក ថ្នាំព្យាបាលជំងឺថប់បារម្ភ និងថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ត
៣. ព្យាបាលដោយប្រើចរន្តអេឡិចត្រូនិច ទៅលើខួរក្បាល (បច្ចេកវិទ្យា ECT)
ប្រភព៖ WebMD https://www.webmd.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង