ប្រសិនបើកូនរបស់អ្នកមិនកម្រើក ឬមិនឆ្លើយតបមកអ្នក នៅពេលអ្នកកំពុងហៅគាត់ ឬគោះខ្លួនហើយ នៅតែមិនតប នោះអាចមានន័យថា កូនតូច ឬទារក កំពុងមានបញ្ហា អាចធ្ងន់ធ្ងរដល់អាយុជីវិត។ ក្នុងស្ថានភាពនេះ អ្នកគួរពិនិត្យដង្ហើមកូនភ្លាមៗ ដើម្បីផ្ដល់ការសង្គ្រោះបន្ទាន់ CPR ទាន់ពេលវេលា។ តើនៅពេលទារកមិនដកដង្ហើម អ្នកគួរធ្វើបែបណា ជាជំនួយបឋម?
១. ខលទៅកាន់លេខសង្គ្រោះបន្ទាន់ ឬលេខ ១១៩
· ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពនេះ តែម្នាក់ឯង អ្នកគួរខលទៅលេខសង្គ្រោះបន្ទាន់ ដោយដាក់សំឡេង speaker លឺៗ
· ក្នុងពេលតែមួយ អ្នកគួរធ្វើ CPR ឱ្យទារករយៈពេល ១នាទី
២. ផ្ដល់ដង្ហើម
· ចាប់ហែកមាត់ទារកបើក
· ដាក់បបូរមាត់របស់អ្នក គ្របដណ្ដប់លើមាត់ និងច្រមុះទារក
· ផ្លុំខ្យល់ចូលក្នុងមាត់ និងច្រមុះទារកភ្លាមៗ ១វិនាទី
· បន្តផ្លុំខ្យល់ឱ្យបាន ៥ដងទៀត
៣. បូមខ្យល់
· ប្រើម្រាមដៃពីរ ចុចលើកណ្ដាលទ្រូងទារក
· សង្កត់ទ្រូងទារកឱ្យបាន ៣០ដង ក្នុងចង្វាក់ ១០០-កណ្ដាលទ្រូងទារក
· សង្កត់ទ្រូងទារកឱ្យបាន ៣០ដង ក្នុងចង្វាក់ ១០០-១២០ដង ក្នុង ១នាទី
៤. អនុវត្តឡើងវិញ
· ផ្លុំដង្ហើម ២ដង រួចសង្កត់ទ្រូង ៣០ដង
· បន្តធ្វើ CPR បែបនេះ រហូតដល់មានជំនួយមកដល់
ប្រភព៖ St John Ambulance https://www.sja.org.uk/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង