ប្រទេសជប៉ុន កំពុងទទួលរងការឆ្លងរាលដាលជំងឺផ្ដាសាយបក្សីធ្ងន់ធ្ងរ ដែលអាចជាករណីខ្ពស់បំផុត។ បក្សីជិត ១០លានក្បាល ត្រូវបានសម្លាប់ នៅតាមកសិដ្ឋាន ក្រោយតេស្តឃើញមានឆ្លងវីរុស។
ចំនួនសត្វស្លាប ដែលត្រូវបានគេសម្លាប់ មានដល់ទៅ ៩.៩៨លានក្បាល ក្រោយរកឃើញវិជ្ជមានផ្ដាសាយបក្សី ក្នុងកសិដ្ឋានមួយ ក្នុងភូមិ Shirosato។ ក្នុងរដូវនេះ គេបានរកឃើញករណីឆ្លងជាក់លាក់ ចំនួន ៥៦ករណី នៅតំបន់ចំនួន ២៣ គិតត្រឹមថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២៣។
ករណីផ្ដាសាយបក្សីដំបូង ក្នុងរដូវនេះ ត្រូវបានរកឃើញក្នុងកសិដ្ឋានមួយ ក្នុងខេត្តអូកាយ៉ាម៉ា កាលពីខែតុលា ឆ្នាំ២០២២។ គេជឿថា រលកឆ្លងក្រោយនេះ បង្កដោយពពួកបក្សីចំណាកស្រុក។
តើជំងឺផ្ដាសាយបក្សី អាចបង្កហានិភ័យអ្វី ដល់សុខភាពមនុស្ស?
១. កាលពីឆ្នាំ១៩៩០ ជាង មនុស្សអាចទទួលការឆ្លង ហើយអត្រាមរណភាព មានដល់ទៅ ៥០%។
២. ក្រោយមក ក្នុងពាក់កណ្ដាលឆ្នាំ២០១០ ករណីឆ្លងលើមនុស្សមានទាប ហើយហានិភ័យ ក៏ស្រាលជាងមុន។
៣. ទោះបីហានិភ័យទាប វាជាប្រភេទវីរុស ដែលបន្តវិវត្ត ដូចជា កូវីដ១៩ ដែរ។ ក៏ប៉ុន្តែគេបានបង្កើតថ្នាំវ៉ាក់សាំងរួចមកហើយ ដើម្បីការពារសុខភាពមនុស្ស ពីផ្ដាសាយបក្សី៕
ប្រភព៖ The Japan Times II https://www.japantimes.co.jp/ & Euro News II https://www.euronews.com/next
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង