ក្រោកពីដំណេក មុនចាប់ផ្ដើមថ្ងៃថ្មី ប្រសិនបើដើរហាត់ប្រាណ អ្នកនឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើន។ ការដើរនៅពេលព្រឹក គឺជាវិធីផ្ដល់រាងកាយរបស់អ្នកនូវអត្ថប្រយោជន៍សុខភាពសំខាន់ៗ។ ហេតុផលទាំង ១០នេះ ជាមូលហេតុ ដែលអ្នកគួរធ្វើលំហាត់ប្រាណដើរនៅពេលព្រឹក។
អត្ថប្រយោជន៍ ដែលរាងកាយទទួលបានពីការដើរនៅពេលព្រឹក៖
១. បង្កើនថាមពល៖
ការដើរ ១០ ទៅ ២០នាទី នៅពេលព្រឹក អាចផ្ដល់ថាមពលដល់មនុស្សខ្វះដំណេក ជាងកាហ្វេទៅទៀត។
២. បង្កើនអារម្មណ៍៖
· ទំនុកចិត្តលើខ្លួនឯង
· អារម្មណ៍ល្អ
· បន្ថយស្ត្រេស
· បន្ថយជំងឺថប់បារម្ភ
· បន្ថយការខ្សោយកម្លាំង
· បន្ថយរោគសញ្ញាបាក់ទឹកចិត្ត
៣. អ្នកអាចធ្វើចលនារាងកាយគ្រប់គ្រាន់៖
ការដើរនៅពេលព្រឹក អាចជួយឱ្យលោកអ្នកសម្រេចនូវតម្រូវការចលនារាងកាយ ដែលអ្នកត្រូវការក្នុងមួយថ្ងៃ គឺវាស្មើនឹងអ្នកធ្វើចលនាផ្សេងៗទៀត ពេញមួយថ្ងៃ។
៤. អាចជួយសម្រកទម្ងន់៖
ការដើរក្នុងល្បឿនធម្មតា រយៈពេល ៣០នាទី ជួយអ្នកដុតបាន ១៥០កាឡូរី។
៥. បង្ការ និងគ្រប់គ្រងជំងឺ ឬស្ថានភាពជំងឺ៖
ការដើររយៈពេល ៣០នាទី អាច៖
· ជួយបង្កើនភាពស៊ាំ
· ប្រឆាំងជំងឺបេះដូងបាន ១៩%
· ប្រឆាំងជំងឺទឹកនោមផ្អែម ដោយបន្ថយកម្រិតជាតិស្ករក្នុងឈាម
· បង្ការជំងឺមហារីកមួយចំនួន
៦. ពង្រឹងសាច់ដុំ
៧. ជួយសមត្ថភាពខួរក្បាល និងបង្កើនការផ្ចង់អារម្មណ៍
៨. បង្កើនសមត្ថភាពគេង ក្នុងពេលរាត្រី
៩. ជួយអ្នកប្រឈមក្នុងសីតុណ្ហភាណក្ដៅ (ទប់ទល់នឹងរដូវក្ដៅ)
១០. ជួយឱ្យអ្នកចំណាយពេលវេលា របស់អ្នកធ្វើសកម្មភាព ដែលជួយដល់សុខភាព
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង