ក្រោយការប្រឹក្សាជាមួយក្រុមអ្នកជំនាញ ជាច្រើនលើកច្រើនសា អង្គការសុខភាពពិភពលោក (WHO) បានសម្រេចហៅជំងឺអុតស្វា ដោយឈ្មោះថ្មីថា «mpox» ដើម្បីជៀសវាងភាសារើសអើងលើប្រព័ន្ធអ៊ិនធើណែត។
WHO បានប្ដូរឈ្មោះជំងឺអុតស្វា ក្នុងភាសាអង់គ្លេស «Monkeypox» ទៅជា «mpox» ដោយលុបពាក្យ ដែលសំដៅលើសត្វស្វាចេញ ដើម្បីបញ្ឈប់នូវការយល់ច្រឡំ ក៏ដូចជារើសអើងសត្វស្វា។ ទោះជាយ៉ាងណា ការប្ដូរឈ្មោះ និងប្រើឈ្មោះថ្មីនេះ អាចមិនមែនជារឿងងាយស្រួលឡើយ ដោយហេតុថាឈ្មោះ Monkeypox គឺជាឈ្មោះដើម ដែលគេបានប្រើជាច្រើនទសវត្សរ៍មកហើយ។
ករណីជំងឺអុតស្វា ដែលឆ្លងលើមនុស្ស ត្រូវបានគេរកឃើញ នៅក្នុងឆ្នាំ១៩៧០។ ជំងឺនេះ កើតចេញពីសត្វស្វា។ ទោះជាយ៉ាងណា មេរោគនេះ ក៏បានឆ្លងលើសត្វផ្សេងៗផងដែរ ហើយក្នុងនោះ គឺពពួកសត្វកកេរ ដែលជាសត្វ ដែលឆ្លងញឹកញាប់បំផុត។
មកត្រឹមពេលនេះ WHO បានកត់ត្រាករណីជំងឺអុតស្វា ឬ mpox ចំនួន ៨១ ១០៧នាក់ និងស្លាប់ ៥៥នាក់ នៅក្នុងឆ្នាំ២០២២ នៅក្នុងប្រទេសចំនួន ១១០៕
ប្រភព៖ WHO II https://www.who.int/, CDC II https://www.cdc.gov/, NPR II https://www.npr.org/ & Rasmei Kampuchea Daily Newspaper II Home - Rasmei Kampuchea Daily (rasmeinews.com)
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង