រសជាតិផ្អែម ឬជាតិស្ករ គឺជារសជាតិ ដែលងាយឱ្យមនុស្សញៀន តែពិតណាស់ ការទទួលទានជាតិស្ករច្រើន មិនល្អដល់សុខភាពនោះទេ។ ក្នុងរបបអាហារសុខភាព អ្នកជំនាញបានណែនាំទូទៅស្រដៀងៗគ្នា នោះគឺការណែនាំឱ្យមនុស្សផ្ដាច់ជាតិស្ករ។ ប្រសិនបើអ្នកកំពុងស្វែងរកវិធីផ្ដាច់ការញៀនជាតិស្ករ ទាំងនេះ គឺជាអាហារ ដែលអ្នកគួរសាកល្បង។
ការកាត់បន្ថយជាតិស្ករ ក្នុងរបបអាហារ អាចជួយឱ្យអ្នក៖
១. សម្រកទម្ងន់
២. មានថាមពលជាងមុន
៣. បន្ថយហានិភ័យជំងឺមហារីកប្រភេទ ២
៤. គេងបានល្អប្រសើរជាងមុន
៥. កាត់បន្ថយបញ្ហាក្រពះ ដូចជា ទល់លាមក និងហើមពោះ
ទាំងនេះ ជាអាហារ ដែលជួយអ្នកបញ្ឈប់ការញៀនជាតិស្ករ៖
១. ប្រូតេអ៊ីន៖
· សាច់គោ
· សាច់មាន់
· ត្រីសាលម៉ុន
· ស៊ុត
· គ្រាប់សណ្ដែក
· សណ្ដែកខ្មៅ
· អាហារប្រភេទទឹកដោះគោ
២. ជាតិខ្លាញ់ល្អ៖
· ផ្លែបឺរ
· ប្រេងអូលីវ Extra Virgin
· គ្រាប់ធញ្ញជាតិ
· ត្រីមានជាតិខ្លាញ់
· បន្លែបៃតង
· ប្រេងដូង
៣. ជាតិសរសៃ៖
· គ្រាប់ធញ្ញជាតិ
· ផ្លែប៊ែរី
· ការ៉ុត
៤. អាហារសម្បូរប្រូប៊ីយោទិច៖
· Kefir
· ទឹកខ្មេះផ្លែប៉ោម (Apple Cider Vinegar)
· យ៉ាអ៊ួក្រិច
៥. អាហាររសជាតិជូរ៖
· ក្រូចឆ្មា
· គីមឈី
៦. ឱសថ និងគ្រឿងទេស៖
· ម្សៅខ្ញី
· ម្សៅរមៀត
ប្រភព៖ Runtastic II https://www.runtastic.com/blog/en/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង