ស្នាមខួចនៅលើថ្ពាល់ ត្រូវបានគេឱ្យតម្លៃជាទូទៅថា ជាផ្នែកមួយជួយលើកសម្រស់មួយផ្នែក រាល់ពេលមនុស្សញញឹម។ តើអ្នកដឹងទេថា ហេតុអ្វីបានជាថ្ពាល់របស់អ្នកមានស្នាមខួច? តាមពិតទៅ ស្នាមខួច កើតឡើងតាមរយៈហ្សែន។ វាគឺជាការខ្វះហ្សែន នៅក្នុងកោសិកា ដែលធ្វើឱ្យសាច់ដុំលូតលាស់មិនបានពេញលេញ និងធ្វើឱ្យថ្ពាល់ខូង។
ស្នាមខួច គឺជាការលូតលាស់សាច់ដុំមិនប្រក្រតី ដែលបង្កកំហូងនៅលើថ្ពាល់ ជាពិសេសពេលមនុស្សញញឹម។ មនុស្សមួយចំនួន មានស្នាមខួច នៅសងខាងថ្ពាល់ ខណៈពេលដែលមួយចំនួនទៀត មាននៅតែម្ខាងប៉ុណ្ណោះ។
ទារក ក៏អាចមានស្នាមថ្ពាល់ផងដែរ ដែលមូលហេតុ គឺមកពីទារក មានខ្លាញ់នៅថ្ពាល់ ដែលវាបង្កជាស្នាមខួច។ ប៉ុន្តែនៅពេលទារកលូតលាស់ទៅតាមវ័យ ទារកនឹងបាត់បង់ស្នាមខួចនោះ។ មនុស្សខ្លះ អាចកើតមានស្នាមខួច នៅដំណាក់កាលណាមួយ នៃការលូតលាស់ក្នុងជីវិត។ ផ្ទុយទៅវិញ មនុស្សផ្សេងទៀត អាចមានស្នាមខួចពេញមួយជីវិត ដោយឯកឯងតែម្ដង៕
ប្រភព៖ Medline Plus II https://medlineplus.gov/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង