មនុស្សមួយចំនួន និយមប៉ាន់ស្មានថា ការទទួលទានវីតាមីនបំប៉ន នឹងផ្ដល់អត្ថប្រយោជន៍ដល់សុខភាព។ ប៉ុន្តែគេហាក់ដូចជាភ្លេចគិត និងមិនដឹងពីគុណវិបត្តិ រួមទាំងផលវិបាករបស់វីតាមីនទាំងនោះ។ គេបានរកឃើញ វីតាមីនជំនួយសរសៃឈាមបេះដូង និងខួរក្បាលមួយប្រភេទ មានផលប៉ះពាល់ ឈានដល់ការវិវដ្តជំងឺធ្ងន់ធ្ងរ ក្នុងនោះ រួមមានទាំងជំងឺមហារីក និងជំងឺខួរក្បាល។
វីតាមីនបំប៉ន Nicotinamide riboside (NR) ជាប្រភេទវីតាមីន B3 ជាសារធាតុបំប៉ន និងផ្ដល់អត្ថប្រយោជន៍ដល់ (១) សរសៃឈាមបេះដូង (២) មេតាបូលីស និង (៣) សុខភាពប្រព័ន្ធប្រសាទ។
ទោះជាបែបនេះក្ដី យោងតាមលទ្ធផលស្រាវជ្រាវថ្មីរបស់សកលវិទ្យាល័យ Missouri (MU) មនុស្សដែលទទួលទានវីតាមីនប្រភេទនេះ ច្រើន ប្រឈមកត្តាមួយចំនួន៖
១. ការវិវដ្តជំងឺមហារីកសុដន់ Triple-negative ហើយវាអាចរាលដាលទៅខួរក្បាល
២. ការកើនឡើងនៃមេតាបូលីស ដែលជំរុញឱ្យកោសិកាមហារីក អាចលូតលាស់កាន់តែខ្លាំង និងងាយស្រួល៕
ប្រភព៖ SicTech Daily II https://scitechdaily.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង