ការបើកសំឡេងលឺៗ បានក្លាយជាទម្លាប់មួយរបស់យុវវ័យ ក្នុងការប្រើទូរស័ព្ទដៃ ស្ដាប់ចម្រៀង ទស្សនារឿងកុន ឬទស្សនាកម្មវិធីផ្សេងៗ។ ការសិក្សាបានប៉ាន់ស្មានថា មានមនុស្ស អាយុចាប់ពី ១២ឆ្នាំ ទៅ ៣៤ឆ្នាំ ប្រមាណ ៦៧០លាន ទៅ ១៣៥០ លាននាក់ បានអនុវត្តទម្លាប់ស្ដាប់ ដែលគ្មានសុវត្ថិភាពដល់ត្រចៀក និងខួរក្បាល។ នោះគេបានបញ្ជាក់ថា វាអាចបង្កហានិភ័យខូចសមត្ថភាពស្ដាប់។
ការប្រឈមនឹងសំឡេងលឺខ្លាំង អាចបង្កើតការនឿយហត់ ដល់កោសិកា និងរចនាសម្ព័ន្ធ នៃញាណរបស់ត្រចៀក។ ប្រសិនបើស្ថានភាពនេះ កើតឡើងរយៈពេលយូរ មនុស្សនឹងខូច ឬបាត់បង់សមត្ថភាពស្ដាប់សំឡេងទាំងស្រុង។
សកម្មភាព ដែលអាចរាប់បញ្ចូល ក្នុងការធ្វើឱ្យខូចត្រចៀក មានដូចជា៖
១. ការស្ដាប់កាស
២. ការចូលរួមកម្មវិធីកម្សាន្ត (ដែលមានចាក់សំឡេងលឺៗ)
៣. ការចូលរួមការប្រគំតន្ត្រី
៤. ការស្ដាប់ភ្លេងក្នុងបារ
៥. ការចូលរួមកម្សាន្តនៅក្លឹប
យោងតាម CDC របស់សហរដ្ឋអាមេរិក៖
១. កម្រិតសំឡេងនៃការស្ដាប់ ដែលស្ថិតក្នុងរង្វង់សុវត្ថិភាព គឺ ៨៥ ដេស៊ីបែល រយៈពេល ៤០ម៉ោង ក្នុង ១សប្ដាហ៍។
២. ប្រសិនបើអ្នកស្ដាប់រយៈពេល ២ម៉ោងកន្លះ ក្នុង ១ថ្ងៃ វាស្មើនឹង ៩២ ដេស៊ីបែល។
៣. ជាទូទៅអ្នកស្ដាប់ចម្រៀងដោយប្រើកាស បើកសំឡេងដល់ទៅ ១០៥ ដេស៊ីបែល។
៤. ឆាក ឬទីកន្លែងប្រគំតន្ត្រី មានសំឡេងដល់ទៅ ១០៤ ទៅ ១១២ ដេស៊ីបែល។
តើអ្នកគួរធ្វើបែបណា ដើម្បីការពារសមត្ថភាពស្ដាប់?
១. ដាក់មុខងារបន្លឺសំឡេង ក្នុងទូរស័ព្ទដៃ ប្រសិនបើសំឡេងលឺខ្លាំង ឬអ្នកស្ដាប់រយៈពេលយូរ
២. ប្រសិនបើកម្រិតសំឡេងលឺខ្លាំង អ្នកគួរបន្ថយសំឡេង មួយរយៈពេលខ្លី
៣. គួរជៀសវាងកាស ដែលមានមុខងារកាត់សំឡេងខាងក្រៅ (Background Noise Reduction)
៤. ប្រសិនបើអ្នកនៅក្នុងការប្រគំតន្រ្តី អ្នកគួរស្ថិតនៅឆ្ងាយពីធុងប៉ាស speaker
៥. ប្រើផលិតផលការពារត្រចៀកផ្សេងៗ
ប្រភព៖ CNN Health II https://edition.cnn.com/health
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង