ពណ៌ទឹកនោម អាចប្រាប់ពីបរិមាណជាតិទឹក ដែលអ្នកទទួលទាន។ បរិមាណជាតិទឹក អាហារ និងថ្នាំវេជ្ជសាស្ត្រ អាចធ្វើឱ្យទឹកនោមប្រែពណ៌បាន។ ទោះជាយ៉ាងណា ពេលខ្លះ វាជាសញ្ញានៃការឆ្លងរោគ ឬជំងឺថ្លើម ឬជំងឺតម្រងនោម។ ខាងក្រោមនេះ ជាពណ៌ទឹកនោម ដែលអាចប្រាប់អ្នកពីស្ថានភាពសុខភាព៖
១. ពណ៌សថ្លា ឬគ្មានពណ៌៖
· ទទួលទានទឹកច្រើនពេក ដែលអាចកែប្រែតុល្យភាព នៃអេឡិចត្រូលីតក្នុងឈាម
· ទទួលទានទឹកច្រើន ដោយសារថ្នាំបញ្ចុះទឹកនោម
· ទទួលទានទឹកច្រើន ដោយសារជំងឺទឹកនោមផ្អែម
២. ពណ៌ស្លេក ឬលឿងថ្លា៖
· ទទួលទឹកគ្រប់គ្រាន់
៣. ពណ៌លឿងក្រម៉ៅ៖
· ទទួលជាតិទឹកក្នុងបរិមាណល្មម
· គួរទទួលទានទឹកបន្ថែម ៦ - ៨កែវ ក្នុង ១ថ្ងៃ
៤. ពណ៌ទឹកក្រូច៖
· ខ្វះជាតិទឹកតិចតួច
· អាចបណ្ដាលមកពីការទទួលទាន (១) វីតាមីនបំប៉ន (២) ថ្នាំប្រឆាំងបញ្ហារលាក (៣) ថ្នាំ phenazopyridine ឬ (៤) ថ្នាំគីមីព្យាបាលជំងឺមហារីក
៥. ពណ៌ទឹកក្រូចក្រម៉ៅ ឬពណ៌ត្នោត៖
· ផលិតទឹកនោមមិនគ្រប់គ្រាន់
· មូលហេតុបង្ក មានដូចជា (១) ខ្សោះជាតិទឹក (២) ហាត់ប្រាណខ្លាំង ឬ (៣) ស្ថិតក្រោមកម្ដៅក្ដៅ
· សញ្ញានៃជំងឺថ្លើម (រលាកថ្លើម ឬបញ្ហាផ្សេងៗទាក់ទងនឹងថ្លើម)
៦. ពណ៌ត្នោតក្រម៉ៅ ឬខ្មៅ៖
· ជំងឺថ្លើម
· ងាប់ជាលិកាសាច់ដុំ (rhabdomyolysis)៖ អាការៈនេះ គ្រោះថ្នាក់ដល់អាយុជីវិត និងអាចបង្កពិការភាព។ អ្នកជំងឺ គួរទទួលការព្យាបាលជាបន្ទាន់។
· ជំងឺទឹកនោមខ្មៅ (Alkaptonuria)៖ ជំងឺនេះ ជាជំងឺកម្រ កើតឡើងពីកំណើត ដែលបញ្ឈប់រាងកាយពីការបំបែកអាមីណូអាស៊ីត ពីរប្រភេទ។
៧. ពណ៌ផ្កាឈូក ឬក្រហម៖
· បណ្ដាលមកពីទទួលទាន (១) មើមឆៃថាវ ឬ (២) ផ្លែប្ល៊ែកប៊ែរី
· មានឈាមក្នុងទឹកនោម
· ឆ្លងមេរោគក្នុងប្រព័ន្ធទឹកនោម
· ឆ្លងមេរោគក្នុងក្រពេញប្រូស្តាត
· ក្រួសតម្រងនោម
· ជំងឺតម្រងនោម
· ជំងឺមហារីក
៨. ពណ៌ខៀវ ឬបៃតង៖
· បណ្ដាលមកពីទទួលទានអាហារ ដែលមានពណ៌សិប្បនិម្មិត
· បង្កដោយ (១) ថ្នាំបាក់ទឹកចិត្ត amitriptyline (២) ថ្នាំបន្ថយការឈឺចាប់ indomethacin ឬ (៣) ថ្នាំស្ពឹក propofol
· ឆ្លងមេរោគក្នុងប្រព័ន្ធទឹកនោម
៩. ទឹកនោម មានពពុះ៖
· ឆ្លងមេរោគក្នុងប្រព័ន្ធទឹកនោម
១០. ពណ៌ស ឬពណ៌ទឹកដោះគោ៖
· អាការៈកម្រ ដែលជាតិទឹកលេចចូលក្នុងក្រលៀន (lymphatic fluid)
· ឆ្លងមេរោគប៉ារ៉ាស៊ីត
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង