តើបងប្អូនញ៉ាំស្រាបៀរញឹកញាប់ដែរទេ? ១ខែ ប៉ុន្មានដង? ១ សប្តាហ៍ប៉ុន្មានដង? ញ៉ាំ១ដងប៉ុន្មានកំប៉ុង? ហើយបងប្អូនមានដឹងពីផលប៉ះពាល់នៃការញ៉ាំស្រាបៀរដែរឬទេ? តើវាមានផលប៉ះពាល់អ្វីខ្លះ?
ជាទូទៅស្រាបៀរមាន១កំប៉ុងមានជាតិអាកុល 5% ដែលក្នុង១ កំប៉ុងមានបរិមាណ ៣៥០មល។ តាមការសិក្សាស្រាវជ្រាវគេនិយាយថា ការញ៉ាំជាតិស្រាបៀរសម្រាប់មនុស្សប្រុស មិនអាចលើសពី ២កំប៉ុងនោះទេក្នុង១ថ្ងៃ ចំណែកឯស្រ្តីគឺ១ កំប៉ុងតែប៉ុណ្ណោះ! បើអ្នកញ៉ាំស្រាបៀរញឹកញាប់ ហើយញ៉ាំម្តងៗក្នុងចំនួនច្រើន គួរតែផ្អាក ឬបញ្ឈប់ ដើម្បីសុខភាព។
នៅខាងក្រោមនេះគឺជាការសិក្សារបស់ CDC ដែលបង្ហាញពីហានិភ័យនៃការញ៉ាំស្រាបៀរញឹកញាប់ដែលប៉ះពាល់ទៅដល់សុខភាព។ ការញ៉ាំស្រាបៀរច្រើនអាចឲ្យរាងកាយរបស់លោកអ្នកចុះខ្សោយ និងបង្កទៅជាជំងឺធ្ងន់ធ្ងររ៉ាំរ៉ៃផ្សេងៗទៀតដូចជា៖
១ ជំងឺលើសឈាម
២ ជំងឺបេះដូង
៣ជំងឺដាច់សរសៃឈាមខួរក្បាល
៤ ជំងឺថ្លើម
៥ បញ្ហារំលាយអាហារ។
៦ ជំងឺមហារីកសុដន់ មហារីកមាត់ មហារីកបំពង់ក មហារីកបំពង់អាហារ ជំងឺថ្លើម ពោះវៀនធំ និងរន្ធគូថ។ ក្រៅពីប្រឈមជាមួយជំងឺរ៉ាំរ៉ៃអស់ទាំងនោះ (៧)អ្នកញ៉ាំស្រាយអាចចុះខ្សោយនៃប្រព័ន្ធភាពស៊ាំ ដែលងាយឆ្លងជំងឺផ្សេងៗ (៨)បញ្ហាការរៀន និងការចងចាំ រួមទាំងជំងឺវង្វេង (៩)បញ្ហាសុខភាពផ្លូវចិត្ត រួមទាំងជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ។
ប្រភព៖ CDC
រក្សាសិទ្ធដោយ៖ ពេទ្យយើង