សម្រាប់អ្នកចង់ស្រកគីឡូគឺត្រូវហ្មង! នេះគឺជាវិធីសាស្ត្រងាយៗមួយសម្រាប់បងៗនារី និងបងៗបុរស ដែលចង់ស្រកគីឡូ ងាយអត់ចាំបាច់តមអាហារ អត់ចាំបាច់ញ៉ាំថ្នាំសម្រកអ្វីទេ ជាពិសេសអត់ចាំបាច់ហាត់ប្រាណទៀត។ វិធីសាស្ត្រនេះគឺ ការមើលរឿងរន្ធត់។
បងៗប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីគ្រាន់មើលរឿងរន្ធត់សោះ អាចស្រកគីឡូបានដែរ? តើមានមូលហេតុអ្វី? តាមការសិក្សាស្រាវជ្រាវគេបាននិយាយថា ការមើលរឿងរន្ធត់ ពិតជាជួយដុតជាតិខ្លាញ់បានពិតប្រាកដមែន!
ព្រោះថាវាមានទំនាក់ទំនងរវាងការកើនឡើងនៃចង្វាក់បេះដូង ពេលទស្សនារឿងរន្ធត់ មនុស្សនៅពេលទទួលបានអារម្មណ៍ភ័យខ្លាច ខួរក្បាលនឹងបញ្ចេញនូវអរម៉ូនម៉្យាងមានឈ្មោះថា Adrenaline ដែលធ្វើឲ្យមានការប៉ះពាល់ដល់ចង្វាក់បេះដូង និងមេតាបូលីសរបស់មនុស្សមានការកើនឡើង ហើយនៅពេលកើនឡើងវានឹងចូលរួមដុតបំផ្លាញ់ជាតិខ្លាញ់។
ហើយការដុតជាតិខ្លាញ់ច្រើន ឬ តិចក៏អាស្រ័យលើភាពរន្ធត់របស់សាច់រឿងផងដែរ! រាល់ការមើលរយៈពេល ៩០នាទី អាចជួយកាត់បន្ថយជាតិខ្លាញ់រហូតដល់ ១១៣ កាឡូរី ឯណោះ! បើគិតជាការដើរវិញគឺស្មើរនឹង ៣០នាទី ហើយរត់ស្មើរ ១៥នាទី។
លោក MacKenzie ដែលជាសរីរវិទ្យាបានពន្យាល់បន្ថែមថា ពេលដែលជីពចរលោតលឿន ហើយឈាមដែលរត់នៅក្នុងរាងកាយ គឺកាន់តែលឿន នឹងធ្វើឲ្យចង្វាក់បេះដូងកាន់តែលឿន បូករួមជាមួយការស្រូបយកអុកស៊ីសែន និងដកចេញនូវការបូនឌីអុកស៊ីត ក្នុងករណីនេះហើយធ្វើឲ្យរាងកាយ និងខួរក្បាលមនុស្សមានការកើនឡើងនៃ Adrenaline។
អញ្ចឹងសម្រាប់បងៗដែលចង់ស្រកគីឡូ ខ្ចិលញ៉ាំថ្នាំ ខ្ចិលតបអាហារ ឬហាត់ប្រាណ អាចសាកវិធីសាស្រ្តនេះបានលើការសម្រកគីឡូុ។ បានលទ្ធផលយ៉ាងណា ខមិនប្រាប់អេតមីនវិញផងណា!
ប្រភពៈ The Bright Side
រក្សាសិទ្ធដោយ៖ ពេទ្យយើង