ក្នុងឆ្នាំ២០២០ ស្ត្រីមិនតិចជាង២.៣លាននាក់នោះទេជុំវិញសកលលោក បានរកឃើញថាខ្លួនមានជំងឺមហារីកសុដន់។ របាយការណ៍ថ្មីក្នុងប្រទេសអ៊ីតាលី បានរកឃើញថា ការអនុវត្តរបបអាហារ Keto មានអត្ថប្រយោជន៍លើការព្យាបាលជំងឺមហារីកសុដន់។
មានកត្តាជាច្រើន ដែលអាចបង្កជំងឺមហារីកសុដន់ រួមមាន អាយុ ភេទ និងប្រវត្តិគ្រួសារ។ ការសិក្សាកន្លងមកបានបង្ហាញថា របបអាហារក៏ជាកត្តាសំខាន់ នៃហានិភ័យជំងឺមហារីកសុដន់ដែរ ព្រោះថាប្រសិនបើមនុស្សទទួលទានរបបអាហារមិនល្អ នោះហានិភ័យជំងឺមហារីកនឹងកើនឡើងខ្ពស់។
ប៉ុន្តែការសិក្សាថ្មីៗបានឱ្យដឹងថា របបអាហារ Keto មានអត្ថប្រយោជន៍ខ្ពស់សម្រាប់សុខភាព អាចប្រឆាំងជំងឺច្រើនប្រភេទ ក្នុងនោះមានជំងឺកាចសាហាវដូចជាមហារីកសុដន់ផងដែរ។ ហានិភ័យមហារីកសុដន់ថយចុះ ព្រោះតែឥទ្ធិពលនៃការទទួលទានផ្លែឈើ បន្លែ ឈីស និងអាហារធ្វើពីសណ្ដែកសៀង ក៏ដូចជាកាត់បន្ថយសាច់ក្រហម និងអាហារកែឆ្នៃ៕
ប្រភព៖ Medical News Today https://www.medicalnewstoday.com/