សម្រាប់អ្នកជំងឺទឹកដក់ក្នុងភ្នែក គួរតែទៅពិនិត្យភ្នែក និងព្យាបាលឱ្យបានត្រឹមត្រូវ ជាមួយនឹងវេជ្ជបណ្ឌិតឯកទេសភ្នែក។ ទន្ទឹមនឹងនេះ មានសកម្មភាពមួយចំនួន ដែលអ្នកជំងឺទឹកដក់ក្នុងភ្នែក មិនគួរធ្វើច្រើននោះទេ នាំឱ្យហានិភ័យ ឬស្ថានភាពជំងឺទឹកដក់ក្នុងភ្នែកធ្ងន់ធ្ងរ។
សកម្មភាពដែលអ្នកជំងឺទឹកដក់ក្នុងភ្នែក គួរកាត់បន្ថយ៖
១. យ៉ូហ្កា
ការហាត់យ៉ូហ្កា គឺជាលំហាត់ប្រាណល្អសម្រាប់សុខភាពមនុស្សទូទៅ។ ប៉ុន្តែប្រសិនបើមានជំងឺទឹកដក់ក្នុងភ្នែក យល់ល្អមិនគួរហាត់យ៉ូហ្កាបែបឱនក្បាលខ្លាំងពេកទេ ព្រោះថាវានាំឱ្យសម្ពាធ Intraocular កើនឡើង ក្លាយជាហានិភ័យដល់ជំងឺទឹកដក់ក្នុងភ្នែក។
២. ប្រើឧបករណ៍ផ្លុំ
ឧបករណ៍ភ្លេង ឬឧបករណ៍ផ្សេងៗ ដែលជាឧបករណ៍ផ្លុំ មិនល្អសម្រាប់អ្នកដែលមានជំងឺនោះទេ។ ការប្រើមាត់ និងខ្យល់ផ្លុំ បង្កើនសម្ពាធជុំវិញមុខ និងបំពង់ខ្យល់ខាងលើ ដែលជាកត្តាបង្កការកើនឡើងសម្ពាធ Intraocular និងគ្រោះថ្នាក់ចំពោះជំងឺទឹកដក់ក្នុងភ្នែក។
៣. ពាក់វ៉ែនតាហែលទឹក
កាលណាដែលអ្នកពាក់វ៉ែនតាហែលទឹក សម្ពាធខ Intraocular កើនឡើង ហើយការប្រើប្រាស់វ៉ែនតាប្រភេទនេះញឹកញាប់ បង្កជាហានិភ័យចំពោះជំងឺទឹកដក់ក្នុងភ្នែក។
៤. ពាក់ក្រវាត់ក តឹងពេក
ព្យាយាមជៀសវាងការចងក្រវាត់ក.តឹងពេក ព្រោះតែការចងក្រវាត់ក.តឹងណែន ធ្វើឱ្យតឹងសរសៃក្បាល និងសរសៃក និងបង្កើនសម្ពាធភ្នែកដូចគ្នា។
ទោះជាអ្នកជំងឺទឹកដក់ក្នុងភ្នែក ត្រូវតមសកម្មភាពទាំងនេះក៏ដោយ អ្នកជំងឺក៏ត្រូវតែធ្វើលំហាត់ប្រាណទៀងទាត់ ដើម្បីពង្រឹងសុខភាព និងប្រឆាំងជំងឺផ្សេងៗ។ លំហាត់ប្រាណដែលល្អ ហើយសុវត្ថិភាពសម្រាប់អ្នកជំងឺទឹកដក់ក្នុងភ្នែក មានដូចជា ការដើរ ឬរត់យឺតៗ។ លំហាត់ប្រាណបែបនេះ អាចជួយកាត់បន្ថយសម្ពាធ Intraocular៕
ប្រភព៖ Glaucoma Australia https://glaucoma.org.au/