មនុស្សយ៉ាងតិច១១នាក់ បានបាត់បង់ជីវិត និង១៣ផ្សេងទៀតកំពុងបាត់ខ្លួន ក្នុងរដ្ឋធានីប៉េកាំង ដែលជាតំបន់មានភ្លៀងធ្លាក់ខ្លាំង។ ទន្ទឹមនឹងព្យុះភ្លៀងនេះ គឺទឹកជំនន់ប៉ះពាល់ដល់ទីក្រុងប៉េកាំង ខ្លាំងបំផុតមិនធ្លាប់មានរយៈពេលជាង ១ទសវត្សមកហើយ។
ទស្សនីយភាពនេះ បានដាស់តឿនដល់ពលរដ្ឋក្នុងប្រទេសចិន អំពីគ្រោះទឹកជំនន់ក្នុងខែកក្កដា ឆ្នាំ២០១២ ដែលបានឆក់យកអាយុជីវិត មនុស្ស៧៩នាក់។ ក្នុងករណីលើកនេះ រដ្ឋបាលក្នុង និងជុំវិញរដ្ឋធានីប៉េកាំង បានត្រៀមខ្លួនបានប្រសើរជាងមុន បើធៀបនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរកាលពីលើកមុន។
បើយោងតាមការចុះផ្សាយរបស់គេហទំព័រ BBC ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលចិន បានបង្ហាញថា មនុស្សជាង៥០ ០០០នាក់ ត្រូវបានភៀសខ្លួនចេញពីទីក្រុង ជៀសវាងគ្រោះថ្នាក់។ ទឹកជំនន់បានវាយលុកទៅលើស្រុកជាច្រើន បង្កការរំខានដល់សេវារថភ្លើង និងការធ្វើចរចារណ៍។
ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ចិន បានព្រមានថា ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំងក្នុងសប្ដាហ៍នេះ ខណៈពេលដែលទឹកអាចជន់លិចកាន់តែខ្លាំង នៅតំបន់ភាគខាងជើងជុំវិញរដ្ឋធានីប៉េកាំង។
ស្ថានភាពបែបនេះឆ្លុះបញ្ចាំងថា អាកាសធាតុ និងបរិស្ថានមានឥទ្ធិពលខ្លាំងលើសុខភាព។ ដូចនេះ សូមថែរក្សាបរិស្ថាន កាត់បន្ថយការបំពុលបរិយាកាស និងថែទាំសុខភាពឱ្យបានល្អ មិនថាក្នុងស្ថានភាពគ្រោះថ្នាក់ ឬក្នុងការរស់នៅប្រចាំថ្ងៃ។ វិធីថែទាំសុខភាពល្អបំផុត គឺមានវេជ្ជបណ្ឌិតនៅតាមខ្លួនជានិច្ច នោះគឺមាន Pethyoeung e-Health ID។ 📲 https://onelink.to/8kqagg៕
ប្រភព៖ BBC News https://www.bbc.com/news & CBS News https://www.cbsnews.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង