អង្គការសុខភាពពិភពលោក (WHO) និងស្ថាប័នអន្តរជាតិជាច្រើនទៀត បានសិក្សាហានិភ័យគ្រោះថ្នាក់ នៃជាតិស្ករសិប្បនិម្មិតលើសុខភាពមនុស្ស។ WHO បានស្រាវជ្រាវ និងប្រកាសជាផ្លូវការថា Aspartame ពិតជាអាចបង្កជំងឺមហារីកមែន។
Aspartame គឺជាជាតិស្ករសិប្បនិម្មិត (គីមី) ដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងអាហារ និងភេសជ្ជៈពេញនិយមទូទាំងសកលលោក តាំងពីខ្ទង់ឆ្នាំ១៩៨០ មក។ អាហារទាំងនោះរួមមាន (១) ភេសជ្ជៈប្រភេទ Diet (២) ស្ករកៅស៊ូ (៣) Gelatin (៤) ការ៉េម (៥) អាហារប្រភេទទឹកដោះគោ និងយ៉ាអ៊ួ (៦) អាហារពេលព្រឹក ឬប្រភេទ Cereal (៧) ថ្នាំដុសធ្មេញ និង (៨) ថ្នាំវេជ្ជសាស្ត្រមួយចំនួន ដូចជា ទឹកថ្នាំក្អក និងវីតាមីនទំពារ។
ទោះជាបែបនោះក្ដី គណៈកម្មាធិការអ្នកជំនាញរួមស្តីពីសារធាតុបន្ថែមអាហារ (JECFA) បានបញ្ជាក់ច្បាស់ថា ប្រសិនបើមនុស្សទទួលទានក្នុងបរិមាណ ដែលអាចទទួលយកបាន ពោលគឺ ៤០មីលីក្រាម/គីឡូក្រាម នៃទម្ងន់មនុស្ស នោះគឺវាមានសុវត្ថិភាព៕
ប្រភព៖ WHO https://www.who.int/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង