ពិតណាស់ថា គ្រឿងស្រវឹង ឬជាតិអាល់កុល ជាភេសជ្ជៈពេញនិយម។ អ្វីដែលត្រូវបារម្ភគឺ ជាតិអាល់កុលបង្កផលប៉ះពាល់លើសុខភាព អាចបង្កជំងឺរ៉ាំរ៉ៃ ទោះពិសារក្នុងបរិមាណតិច ឬច្រើន។ ដូចគ្នាដែរ តួហូលីវូដល្បីល្បាញ លោក Tom Holland ជាតួអង្គ Spiderman បានបង្ហើបថា លោកជាមនុស្សញៀនគ្រឿងស្រវឹង តែពេលនេះលោកមានអារម្មណ៍រីករាយបំផុត ក្រោយបោះបង់ភេសជ្ជៈជាតិអាល់កុល បានប៉ុន្មានខែប៉ុណ្ណោះ។
លោក Tom Holland ជាតួសម្ដែងជនជាតិអង់គ្លេស មានអាយុ ២៧ឆ្នាំ ហើយលោកទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងការដើរតួជាតួអង្គ Spiderman ក្នុងប្រភេទខ្សែភាពយន្ត Superhero របស់ក្រុមហ៊ុនភាពយន្ត Marvel។
លោកបានលើកឡើងក្នុងកិច្ចសម្ភាសន៍មួយថា លោកជាមនុស្សញៀនគ្រឿងស្រវឹង ទោះចង់ឬមិនចង់ លោកអត់គ្រឿងស្រវឹងមិនបាននោះទេ។ ការផ្ដាច់គ្រឿងស្រវឹង មិនមែនជាគោលបំណងរបស់លោក Tom Holland នោះទេ ប៉ុន្តែលោកធ្វើនេះ ព្រោះតែចង់ធ្វើបាបខ្លួនឯង។ លោកបានផឹកគ្រឿងស្រវឹង បរិមាណច្រើនខ្លាំងពេក កាលពីខែធ្នូ ឆ្នាំ២០២២។ ព្រោះតែខឹងនឹងខ្លួនឯង លោកក៏បានសម្រេចចិត្តថា ខែបន្ទាប់លោកនឹងឈប់ផឹក តទៅថ្ងៃមុខឱ្យបានច្រើនខែ។
លុះចូលដល់ខែមករា ឆ្នាំ២០២៣ ដែលក្នុងខែនេះ ប្រជាជនអង់គ្លេសប្រារព្ធពិធីមួយ ឈ្មោះថា Dry January។ Tom Holland ក៏បានសម្រេចថា លោកនឹងចូលរួមធ្វើតាមគេឯង ពោលគឺមិនទទួលទានគ្រឿងស្រវឹងនោះទេ។ មួយខែហើយមួយខែទៀត រហូតដល់ថ្ងៃខួបកំណើតរបស់លោក ថ្ងៃទី១ ខែមិថុនា លោកចាប់ផ្ដើមយល់ថា លោកពិតជាមានអារម្មណ៍ល្អអស្ចារ្យណាស់។
Tom Holland បានប្រាប់ឱ្យដឹងថា លោកគេងបានប្រសើរជាងមុន អាចដោះស្រាយបញ្ហាល្អជាងមុន គិតបានច្បាស់ជាងមុន សុខភាពកាន់តែប្រសើរ ហើយមានរាង Fit ជាងមុន។ ជាចុងបញ្ចប់ លោកក៏បានសួរខ្លួនឯងថា “ហេតុអ្វីបានជាលោកចូលចិត្តផឹកគ្រឿងស្រវឹងម្ល៉េះ?”។
ប្រសិនបើអ្នកជួបប្រទះបញ្ហាញៀនគ្រឿងស្រវឹង សូមជួបវេជ្ជបណ្ឌិតដើម្បីពិនិត្យសុខភាព និងទទួលការព្យាបាល។ កាន់តែងាយស្រួលក្នុងការណាត់ជួបវេជ្ជបណ្ឌិត ដែលមានជំនាញច្បាស់លាស់នៅកម្ពុជា និងមានការបញ្ចុះតម្លៃរហូតដល់ ១០% សូមប្រើកម្មវិធីពិគ្រោះជំងឺឌីជីថល Pethyoeung e-Health ID។ ទាញយក App ក្នុងលីងនេះ 👉 https://onelink.to/8kqagg៕
ប្រភព៖ UNILAD https://www.unilad.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង