ត្រឹមតែពាក់កណ្ដាលឆ្នាំ២០២៣ ប៉ុណ្ណោះ ករណីជំងឺគ្រុនឈាមក្នុងប្រទេសកម្ពុជា មានចំនួនសរុប ៤ ៧០០ករណី និងមនុស្សចំនួន១០នាក់ បានបាត់បង់ជីវិត ដែលជាចំនួនកើនឡើងគុណនឹង២ ធៀបនឹងឆ្នាំ២០២២ ក្នុងរយៈពាក់ពេលកន្លះឆ្នាំដូចគ្នា។
តំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានករណីជំងឺគ្រុនឈាមខ្ពស់ជាងគេគឺ រាជធានីភ្នំពេញ បន្ទាប់មកមាន ខេត្តកណ្ដាល ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
អ្នកជំនាញបានលើកឡើងថា កត្តាដែលបង្កឱ្យករណីជំងឺគ្រុនឈាមកើនឡើង គឺ (១) ជំងឺគ្រុនឈាមនេះ តែងតែកើនឡើងជារៀងរាល់ ៥ឆ្នាំ ទៅ ៦ឆ្នាំម្ដង (២) ការគ្រប់គ្រងសម្រាម និងកាកសំណល់មិនបានល្អ និង (៣) ការដក់ទឹកបង្កជាជម្រកមូសខ្លា។
ដើម្បីបង្ការជំងឺគ្រុនឈាម អ្នកជំនាញបានបង្ហាញថា ម្នាក់ៗគួរតែរក្សាបរិស្ថានជុំវិញផ្ទះ ឱ្យបានស្អាតល្អ និងស្វែងរកការពិគ្រោះ និងព្យាបាលពីក្រុមគ្រូពេទ្យឱ្យបាបត្រឹមត្រូវ។ ប្រសិនបើមានជំងឺគ្រុនឈាម ឬកម្ដៅខ្លួនឡើងខ្ពស់ខ្លាំង សូមទៅជួបគ្រូពេទ្យក្នុងរយៈពេល ៤៨ម៉ោង ក្រោយចេញរោគសញ្ញា។
កាន់តែងាយស្រួលក្នុងការណាត់ជួបវេជ្ជបណ្ឌិត ដែលមានជំនាញច្បាស់លាស់នៅកម្ពុជា និងមានការបញ្ចុះតម្លៃរហូតដល់ ១០% សូមប្រើកម្មវិធីពិគ្រោះជំងឺឌីជីថល Pethyoeung e-Health ID។ ទាញយក App ក្នុងលីងនេះ 👉 https://onelink.to/8kqagg៕
ប្រភព៖ The Phnom Penh Post https://www.phnompenhpost.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង