រដ្ឋាភិបាលអង់គ្លេស បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនវ៉ាក់សាំង BioNTech ដើម្បីគោលដៅព្យាបាលអ្នកជំងឺមហារីកឱ្យបាន ១ម៉ឺននាក់ ត្រឹមឆ្នាំ២០៣០ ដោយការផលិតវ៉ាក់សាំងថ្មី សម្រាប់ព្យាបាលជំងឺមហារីក ហើយបច្ចុប្បន្នវ៉ាក់សាំងនេះកំពុងស្ថិតក្នុងការសាកល្បង។
វ៉ាក់សាំងក្នុងការសាកល្បងនេះ គឺជាវ៉ាក់សាំងសម្រាប់ព្យាបាលជំងឺមហារីក មិនមែនជាប្រភេទចាក់បង្ការនោះទេ។ ពោលគឺ វាជាប្រភេទវ៉ាក់សាំងចាក់ព្យាបាលអ្នកជំងឺមហារីក។ វ៉ាក់សាំងនេះ អាចដាស់ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ឱ្យកត់សម្គាល់កោសិកាមហារីក និងសម្លាប់កោសិកាទាំងនោះ។
ប្រសិនបើវ៉ាក់សាំងនេះ ទទួលបានជោគជ័យក្នុងការសាកល្បងនេះ វានឹងក្លាយជាផ្នែកមួយនៃស្តង់ដាថែទាំអ្នកជំងឺមហារីក ដំណាក់កាលដំបូង និងដំណាក់កាលចុងក្រោយ៕
ប្រភព៖ Euronews https://www.euronews.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង