អង្គការសុខភាពពិភពលោក ត្រៀមរួចរាល់ហើយ នឹងប្រកាសជាផ្លូវការដល់សាធារណៈជន នូវជាតិផ្អែមសិប្បនិម្មិត ថាជាភ្នាក់ងារដែលអាចបង្កមហារីក។ ជាតិផ្អែមសិប្បនិម្មិតនេះ ឬគេស្គាល់ថា Aspartame មានវត្តមានក្នុងផលិតផលអាហារ និងភេសជ្ជៈពេញនិយម រាប់ពាន់ប្រភេទ រួមមាន Diet Coke ការ៉េម និងស្ករកៅស៊ូជាដើម។ល។
Aspartame ត្រូវបានគេប្រើតាំងពីខ្ទង់ឆ្នាំ១៩៨០ មកម្ល៉េះ ក្នុងនាមជាជាតិផ្អែម ដែលគេដាក់នៅតាមតុអាហារ និងនៅក្នុងភេសជៈផ្អែមៗ ស្ករកៅស៊ូ អាហារ Cereal និងទឹកថ្នាំក្អក។ ហើយផលិតផលទាំងនេះ មានចែកចាយដល់អ្នកប្រើប្រាស់ទូទាំងសកល។ ឧស្សាហកម្មចំណីអាហារ បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង លើការរកឃើញថា សារជាតិនេះមានហានិភ័យខ្ពស់ អាចបង្កជាមហារីកលើអ្នកទទួលទាន។ សូមកាត់បន្ថយការចំណាយប្រាក់ លើអាហារដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិត៕
ប្រភព៖ The Guardian https://www.theguardian.com/international
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង