មុខងាររបស់ថ្លើម សំខាន់ណាស់សម្រាប់រាងកាយមនុស្ស។ ប្រសិនបើថ្លើមបញ្ហា សុខភាពនឹងអន់ថយ ប្រឈមហានិភ័យសុខភាពធ្ងន់ធ្ងរ បាត់បង់ឱកាសផ្សេងៗក្នុងជីវិត ក៏ដូចជាធ្លាក់ចុះនូវគុណភាពជីវិត។ ដើម្បីសុខភាពថ្លើមល្អ លោកអ្នកត្រូវថែសុខភាពថ្លើមឱ្យបានល្អ និងជៀសវាងកត្តាដែលប៉ះពាល់ថ្លើម។
ទន្ទឹមនឹងនេះ របបអាហារមាននាទីយ៉ាងសំខាន់ ក្នុងការរក្សាសុខភាពថ្លើម។ អាហារដែលល្អសម្រាប់សុខភាព និងមុខងារថ្លើម គឺប្រភេទអាហារមួយចំនួន។ អាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម (Antioxidant) អាចជួយសុខភាពថ្លើម ដោយកាត់បន្ថយបញ្ហារលាកហើម និងបង្ការកំហូចកោសិកា។ ចំណែកអាហារ ដែលសម្បូរជាតិសរសៃ (Fiber) អាចជួយការគ្រប់គ្រងទម្ងន់ និងជួយមុខងារថ្លើម។ អាហារដែលសម្បូរប្រូតេអ៊ីន (Protein) និងជាតិខ្លាញ់ល្អ (Healthy fats) អាចជួយដល់ការព្យាបាល និងបង្ការជំងឺថ្លើម ក៏ដូចជាជំងឺទឹកនោមផ្អែម។
អាហារល្អបំផុត សម្រាប់សុខភាពថ្លើម៖
១. កាហ្វេ
២. តែ
៣. ក្រូចថ្លុង
៤. ប្ល៊ូប៊ែរី និងក្រេនប៊ែរី
៥. ទំពាំងបាយជូរ
៦. ទឹកមើមស្ពៃក្រហម
៧. ពពួកផ្កាស្ពៃ ខាត់ណា និងស្ពៃក្ដោប
៨. គ្រាប់ធញ្ញជាតិ
៩. ត្រីខ្លាញ់ច្រើន
១០. ប្រេងអូលីវ
ប្រភព៖ Healthline https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង