ក្លិនខ្លួនជាចំណុចទាក់ទាញសំខាន់មួយ របស់បុរសស្ត្រី។ កាលណាមនុស្សម្នាក់ក្លិនខ្លួនល្អ បូករួមនឹងសម្រស់ បុគ្គលិកលក្ខណៈ ភាពច្នៃប្រឌិត និងចំណុចទាញទាញជាច្រើនទៀត ធ្វើឱ្យមនុស្សម្នាក់នោះ សម្បូរទៅដោយមនុស្សចូលចិត្ត ចង់នៅក្បែរ និងកោតសរសើរ។ តែបើក្លិនខ្លួនមិនល្អ អ្នកនឹងបាត់បង់ភាពទាក់ទាញ មួយភាគធំ។ តើអ្នកដឹងទេ អាហារមួយចំនួនដែលអ្នកទទួលទាន អាចជាមូលហេតុបង្កក្លិនមាត់ និងក្លិនខ្លួនមិនល្អ? ទាំងនេះជាអាហារ ដែលបង្កឱ្យអ្នកមានក្លិនញើស និងក្លិនខ្លួនមិនល្អ៖
១. ខ្ទឹមស
២. ខ្ទឹមបារាំង
៣. ស៊ុត
៤. ផ្កាស្ពៃ និងខាត់ណា
៥. ត្រី
៦. សាច់ក្រហម
៧. ភេសជ្ជៈជាតិអាល់កុល
វិធីបំបាត់ក្លិនខ្លួន៖
១. ងូតទឹកសម្អាតក្លៀក ក្រលៀន និងជើង យ៉ាងតិច ២ដង ក្នុង ១ថ្ងៃ ប្រើសាប៊ូ និងសម្ងួតខ្លួនឱ្យបានល្អ
២. កោររោមក្លៀក ឱ្យបានទៀតទាត់
៣. ប្រើផលិតផលបាញ់ ឬលាប បំបាត់ក្លិន
៤. ផ្លាស់ប្ដូរ និងសម្អាតសម្លៀកបំពាក់ ឱ្យបានទៀងទាត់
៥. ពាក់ស្រោមជើង ដែលមានមុខងារកម្ចាត់បាក់តេរី
៦. កាត់បន្ថយក្រុមអាហារខាងលើ
គួរបញ្ជាក់ថា អាហារខាងលើភាគច្រើន សុទ្ធតែជាអាហារសម្រាប់សុខភាព។ ដូចនេះគួរកាត់បន្ថយក្នុងបរិមាណសមរម្យ ប្រសិនបើចង់កាត់បន្ថយក្លិនខ្លួន ទោះជាបែបនេះក្ដី មិនគួរកាត់បន្ថយទាំងស្រុងនោះទេ ព្រោះវាមានអត្ថប្រយោជន៍ចំពោះសុខភាព។ បន្ថែមពីលើនេះទៀត លោកអ្នកអាចអនុវត្តតាមវិធីខាងលើ ដើម្បីបំបាត់ក្លិនខ្លួន៕
ប្រភព៖ Hindustan Times https://www.hindustantimes.com/ & NHS https://www.nhs.uk/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង